សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨


នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ វិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធចំនួន៥ នឹងធ្វើសេចក្តីរាយការណ៍ពីសកម្មភាពនិងសមិទ្ធផលឆ្នាំកន្លងទៅ និងទិសដៅការងារឆ្នាំ២០១៨នេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ក្នុងនោះមានវិទ្យាស្ថានភាសាជាតិ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងវិទ្យាស្ថានខុងជឺ។

សូមរំឭកថា កាលពីម្សិលម៉ិញនេះ រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ផ្តើមរៀបចំកម្មវិធីសន្និបាតប្រចាំឆ្នាំ២០១៧ ដែលមានរយៈពេល៣ថ្ងៃ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ វិទ្យាស្ថានចំនួន៤ បានលើកយកបទបង្ហាញពីសកម្មភាព បទពិសោធន៍ និងសមិទ្ធផលផ្សេងៗរបស់វិទ្យាស្ថានមកបង្ហាញជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃរាជបណ្ឌិតសភាកម្ពុជា។