ប្រឡាយមេស្ពានស្រែង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បន្តធ្វើការសាងសង់ជំហានទី ២


ដើម្បីពង្រីកសក្តានុពលស្រោចស្រពទៅកាន់ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រឡាយមេស្ពានស្រែង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បន្តធ្វើការសាងសង់ជំហានទី ២ ប្រវែង ៦.០៥០ ម៉ែត្រ ។ ការសាងសង់នៅក្នុងជំហានទី ២ គឺមានបំពាក់នូវសំណង់សិល្បការសរុបចំនួន ១៦ កន្លែង ។

នៅពេលសាងសង់រួច ប្រឡាយមេស្ពានស្រែជំហានទី ២ មានតួនាទីទទួលយកទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងតភ្ជាប់ចរន្តទឹកពីប្រឡាយមេស្ទឹងស្រែង និងប្រឡាយមេស្ពានស្រែងជំហានទី ១ មកធ្វើការស្រោចស្រពផ្ទៃដីស្រូវវស្សា ចំនួន ១.៨៥៥ ហិកតា និងស្រូវប្រាំង ចំនួន ១៤២ ហិកតា នៅក្នុងឃុំរោងគោ ។