អភិបាលរងខេត្តត្បូងឃ្មុំ នាំយកស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ចែកជូនពលរដ្ឋខ្វះខាត១៥០គ្រួសារ ក្នុងស្រុកអូររាំងឪ


(ត្បូងឃ្មុំ)៖ ក្រោមការខិតខំយកចិត្តទុកដាក់ អំពាវនាវ ស្វែងរកជំនួយបន្ថែមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសម្រាលទុក្ខលំបាកការខ្វះខាត របស់ប្រជាពលរដ្ឋនោះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយសហការី និងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បាននាំយកអង្កចំនួន៦តោន ជាគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ទៅចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន១៥០គ្រួសារក្នុងស្រុកអូរាំងឪ ដែលនេះជាក្តីកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវតែដោះស្រាយ។