គណៈកម្មាធិការគណបក្សឃុំធម្មតាអររៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្តីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ឆ្នាំ២០១៧


ព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៦ គណៈកម្មាធិការគណបក្សឃុំធម្មតាអរបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្តីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម សត្យា វុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោងទង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ ថ្នាក់ស្រុកចុះ ជួយឃុំ គណៈអចិន្ត្រៃយ៍គណបក្សឃុំ សកម្មជនយុវជនឃុំ សាខាបក្សភូមិ និងសកម្មជនយុវជនភូមិសរុបចំនួន៩៥នាក់ស្រី១៧នាក់។

Satya Vuth 19-5-2016 (1)

Satya Vuth 19-5-2016 (3)

Satya Vuth 19-5-2016 (4)

Satya Vuth 19-5-2016 (5)

Satya Vuth 19-5-2016 (7)