ឯកឧត្តម ងួន រតនៈ និងឯកឧត្តម អ៊ុយ សុធាវី អញ្ជើញចុះពិនិត្យការកៀពង្រាបដីស្រែតាមប្រព័ន្ធឡាស៊្សែ


ព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យការកៀពង្រាបដីស្រែតាមប្រព័ន្ធឡាស៊្សែ តាមរយៈអង្គភាពជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ខេត្តបាត់ដំបង តាមការស្នើសុំពីសហគមន៍កសិករសង្ហាផល ស្ថិតក្នុងភូមិព្រៃសង្ហា ឃុំខ្នាចមាស ស្រុកបវេល ខេត្តបាត់ដំបង ។