ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវកុដិចំនួនមួយខ្នង មានកម្ពស់២ជាន់ នៅវត្តភ្នំលាវ


ខេត្តកែប​៖​ នៅព្រឹកថ្ងៃចន្ទ​ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅវត្តភ្នំលាវ​ មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ ជាផ្លូវការ នូវ​កុដិចំនួនមួយខ្នង មានកម្ពស់២ជាន់ និងសមិទ្ធផលនានា ក្នុងវត្តភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ​ ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខត្ត។

ក្នុង​ពិធី​សម្ពោធ​នេះផងដែរ​ ក៏មានការអញ្ចើញចូលរួម​ពី​លោកឧត្ដមសេនីយ៍​ មេបញ្ជាការ​ មេបញ្ជាការរង​ គណៈអភិបាលក្រុង​ ស្រុក ប្រធាន​ អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត​ មន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់​ អាជ្ញាធរ​មូលដ្ឋាន​ និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបចំនួន​ ៣៦៧នាក់។

នាឱកាសនោះដែរ​ ឯកឧត្តម​ កែន​ សត្ថា​ អភិបាល​ នៃគណៈអភិបាលខេត្ត ក៏បានអញ្ចើញជាកិត្តិយសក្នុងពិធីកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​កុដិ​ និងសមិទ្ធផលនានា​ និងបានអញ្ចើញចូលរួមរាប់បាត្រដល់ព្រះសង្ឃចំនួន​ ៩៧អង្គ​ ដែលមានការចូលរួម​ពី​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទទាំងទីជិតទាំងទីឆ្ងាយបានចូលរួមយ៉ាងច្រើនកុះករ៕