លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាសសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅតំបន់ជនបទដាច់ស្រយ៉ាល ស្រុកសាលាក្រៅ ខេត្តប៉ៃលិន


នៅព្រឹក ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខ និងនាំយកសម្លៀកបំពាក់អាវរងារផ្តល់ជូនពុកម៉ែ បងប្អូន កូនក្មួយប្រជាពលរដ្ឋរស់នៅជនបទតំបន់ដាច់ស្រយ៉ាល ក្នុងឃុំស្ទឹងកាច់ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបចំនួនប្រមាណ ៦០០នាក់។

ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាកសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយជានិច្ចកាលសម្តេចតែងតែជិតគូយកចិត្តទុក្ខដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងជីវភាពរស់នៅ និងការអភិវឌ្ឍន៍សង្គមជាតិ ដើម្បីឲ្យពលរដ្ឋកម្ពុជាទាំងអស់រស់នៅដោយក្តីសុខសាន្តជានិច្ចនិរន្តរ៍។