ឯឧ ស៊ុន ចាន់ថុល បាននាំយកនូវការដូចវិភាគទាន “1$” ក្នុងមួយប្រតិបត្តិការ ពីក្រុមហ៊ុន GRAB ដើម្បីបរិច្ចាគ ទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយអតិថិជនត្រូវប្រើ Promo Code “KANTHA”


នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបើកយុទ្ធនាការ រៃអង្គាសប្រាក់របស់ក្រុមហ៊ុនតាកស៊ី GRAB ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។
ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុនតាក់ស៊ីGRAB នឹងបរិច្ចាគទឹក ប្រាក់១ដុល្លារពីអតិឋិជនដែលបានបង់ប្រាក់សម្រាប់ការធ្វើដំណើររាល់លើក ដោយប្រើ Promo Code “KANTHA” ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។
មន្ទីរពេទ្យគន្ធបុប្ផាផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមាររបស់កម្ពុជា ដែលត្រូវការការថែទាំសុខភាព របស់ខ្លួន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងការកោតសរសើរដល់ក្រុមហ៊ុនតាក់ស៊ីGRABនៅកម្ពុជា ដែលបានបង្ហាញនូវការទទួលខុសត្រូវរបស់ខ្លួនចំពោះសង្គមដើម្បីជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។