សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តកំពង់ចាម


ព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល បាន អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោម អធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី​ និង ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិសយ័កសិកម្ម និង ជនបទ។