រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាទទួលជួបប្រតិភូអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា


នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាទទួលជួបប្រតិភូអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (Wildlife Conservation Society – WCS)ដឹកនាំដោយលោក Colin Poole នាយកប្រចាំតំបន់នៃអង្គការ WCS ជួបពិភាក្សាការងារនិងសំដែងការគួរសមនាទីស្តីការក្រសួងបរិស្ថាន។ បន្ទាប់ពីការ ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តីចំពោះប្រតិភូអង្គការWCSរួចមកឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការ គាំទ្រដល់សមិទ្ធិផលនៃកិច្ចសហការល្អរវាងក្រសួងបរិស្ថាននិងអង្គការWCSលើការងារការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃនៅកម្ពុជាក្នុងរយះ១៥ឆ្នាំកន្លងមកនេះ។

នាជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Colin Poole ក៏បានសំដែងនូវការសោកស្តាយចំពោះការបាត់បង់ជីវិត មន្រ្តីបីររូបដែលត្រូវគេបាញ់សម្លាប់ខណៈពួកគាត់កំពុងចុះបំពេញការងារដើរល្បាតព្រៃនៅក្នុងដែនជម្រក សត្វព្រៃកែវសីមាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ ផងដែរហើយបានពិភាក្សាលើការ ជួយដល់ក្រុមគ្រួសារជនរងគ្រោះ។ កិច្ចប្រជុំនេះ បានបញ្ចប់ដោយភាគី ទាំងពីរបានប្តេជ្ញាចិត្តខ្ពស់ពង្រឹងកិច្ច សហការតាមរយះការរៀបចំយុទ្ធសាស្រ្តនិងនិតិវិធីសុវត្ថភាពថ្មីសម្រាប់មន្រ្តីឧទ្យានុរក្សលើការការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃ ពិសេសការងារអភិរក្សនៅក្នុងដែនជម្រក សត្វព្រៃកែវសីមាជាបន្តទៀត៕