ឯកឧត្តម សុខ ឥសាន្ត៖ គណបក្សប្រជាជនកម្ពុជា មិនមានគោលការណ៍ ដើរប្រមូលស្នាមមេដៃ អោយគាំទ្រគណបក្សឡើយ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺគ្មានគោលការណ៍ អោយថ្នាក់ក្រោមដើរប្រមូលស្នាមមេដៃគាំទ្រគណបក្សឡើយ ។
ឯកឧត្តម បានបន្តថា “អារឿងអោយគេស្បថ អោយគេសច្ចា អោយគេទៅចុះហត្ថលេខា ផ្តិតស្នាមមេដៃគាំទ្រគណបក្សប្រជាជនកម្ពុជា គឺគណបក្សប្រជាជនកម្ពុជាគ្មានគោលការណ៍ទេ វាផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា”។
ឯកឧត្តម បានមានប្រសាសន៍បន្តថា សមាជិកដែលចួលមកជាសមាជិកគណបក្សប្រជាជនកម្ពុជា មុននឹងទទួលបានប័ណ្ណសម្គាល់ខ្លួនជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺសមាជិកនោះមានគោលជំហរផ្ទាល់ខ្លួន ឬគោលជំហរភ្ញាក់រលឹក ចូលមកបម្រើគណបក្សប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្ត។