ឯកឧត្ដម បណ្ឌិត អ៊ិត សំហេង បានដឹកនាំ កិច្ចប្រជុំ គណៈកម្មាធិការជាតិស្ដីពីអនាម័យនិងសុវត្ថិភាពការងារលើកទី១


ថ្ងៃ​ទី​ ១៣ខែ​កុម្ភៈ​ឆ្នាំ​ ២០១៨​ ឯកឧត្ដម​ បណ្ឌិត​ អ៊ិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ ស្ដី​ពី​ អនាម័យ​និង​ សុវត្ថិភាព​ការ​ងារ​ បាន​ដឹកនាំ​ កិច្ច​ប្រជុំ​ គណៈកម្មាធិការ​ជាតិ​ស្ដី​ពី​អនាម័យ​និង​សុវត្ថិភាព​ការ​ងារ​លើ​ក​ទី​១​ ដើម្បី​ពិភាក្សា​ ដោះស្រាយ​ករណី​ដួល​សន្លប់​ របស់​កម្មករ​ និយោជិត​ តាម​អនុសាសន៍​ ដ៏ខ្ពង់ខ្ពស់​ របស់​ សម្ដេច​ អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
អង្គ​ប្រជុំ​បាន​ឯកភាព​
១​-ចាតវិធានការបន្ទាន់ឆ្ទប់ស្កាត់​និង​ដោះស្រាយ​រាល់ករណី​ ដួល​សន្លប់​ ជា​យថាហេតុ​
២-បង្កើត​ក្រុម​ការងារ​ សិក្សា​ស្រាវជ្រាវ​ និង​ផ្ដល់​យោបល់​ និង​ ក្រុម​ការងារ​បច្ចេកទេស​ សម្រាប់​ស្រាវជ្រាវ​ កសាង​បទ​បញ្ញត្តិ​ អនុវត្តន៍​ ដែលមាន​ ឯកឧត្តម​ ហ៊ុយ​ហានសុងរដ្ឋលេខាធិការ​ ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​ ឯកឧត្តម​ អេង​ ​ហ៊ួត​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ ជាសហប្រធាន។
៣-បង្កើត​ភាព​ជា​ដៃគូ​ជា​មួយ​អង្គការ​ពាក់ព័ន្ធ​ who ilo ilobfc និយោជក​ និង​ សហជីព​ ។
៤-កំណត់​ពេល​ មួយ​ខែ​ ដោះស្រាយ​ការ​ងារ​ចំពោះ​មុខ​។
៥-រៀបចំ​លេខាធិការ​ដ្ឋាន​ ជំនួយ​ការ​ ដែលមាន​នាយកដ្ឋាន​​ ពេទ្យ​ ការ​ងារ​ តំណាង​ក្រសួង​សុខាភិបាល​ ប​សស​ និង​ដៃគូ​ពាក់ព័ន្ធ​ ។
ឯឧ​ រដ្ឋ​មន្ត្រី​ អ៊ិត​ សំហេង​ អំពាវនាវ​ដល់​រោង​ចក្រ​ទាំងអស់​ត្រូវ​អនុវត្តន៍​ហ្មត់ចត់​នូវ​សេចក្ដី​ជូនដំណឹង​ស្ដី​ពី​ការ​ពិនិត្យ​សុវត្ថិភាព​មុន​ពេល​ធ្វើការ​ តាម​ពាក្យ​ស្លោក​ សុវត្ថិភាព​ជា​ចំបង​ safty first​ ។