សម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកថ្មី ដែលជាអំណោយថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ


ភ្នំពេញ ៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាមួយខ្នង ដែលទើបសាងសងរួចរាល់ជាស្ថាពរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ក្រោមការអញ្ជើញជាអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក អ៊ាង ស៊ីផាន ប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌច្បារអំពៅ ព្រមទាំងលោក-លោកស្រី ជាសមាជិកសមាជិកា មូលដ្ឋានរួមជាមួយប្រជាពលរដ្ឋប្រមាណជា៨០០នាក់។
លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌ បានបង្ហាញថា ទីស្នាក់គណបក្សសង្កាត់ព្រែកថ្មី ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃនេះ គឺកើតចេញពីគំនិតផ្តួចផ្តើម និងការជួយឧបត្ថម្ភគាំទ្រ ពីសប្បុរសជនសមាជិក សមាជិការ ជាពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភ២ម៉ឺនដុល្លារ, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ១ម៉ឺនដុល្លារ, លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ ១ម៉ឺនដុល្លារ, លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ, លោកហ៊ុយ ពិសិដ្ឋ និងក្រុមការងារចុះពង្រឹងសង្កាត់ព្រែកថ្មី ២.៥០០ដុល្លារ និងមានការចូលរួមពីសប្បុរសជនជាច្រើននាក់ទៀត ទើបសម្រេចបាននូវសមិទ្ធិផលថ្មីនេះ។
ទីស្នាក់ការគណបក្ស ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ មានទំហ៊ំ ៩ម X ១២ម សាងសង់អំពីថ្មប្រក់ក្បឿង មានបន្ទប់រដ្ឋបាល១, បន្ទប់ដាក់សម្ភារៈ១, បន្ទប់ទឹក២, សាលប្រជុំធំ១, និងបំពាក់សម្ភារៈការិយាល័យ ព្រមទាំងបានសាងសង់របងថ្មព័ទ្ធជុំវិញ រៀបចំការ៉ូឡាទីធ្លា និងក្លោងទ្វា ដែលត្រូវបានចាប់ផ្តើមសាងសង់ កាលពីខែសីហា ឆ្នាំ២០១៤ និងបានសាងសង់រួចរាល់ជាស្ថាពរ នៅខែសីហា ឆ្នាំ២០១៥ ដោយចំណាយថវិការ សរុបចំនួនជាង ១០ម៉ឺនដុល្លារ ហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ..។
ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងថា នេះជាសមិទ្ធិផលថ្មីមួយទៀត នៅក្នុងសង្កាត់ព្រែកថ្មី ក៏ដូចជាខណ្ឌច្បារអំពៅ ដែលសមិទ្ធិផលនេះ កើតចេញពីការខិតខំប្រឹងប្រែង របស់លោកប្រធានគណបក្សប្រជាជនខណ្ឌ និងសង្កាត់ ដែលគៀងគរ រកសប្បុរសជន ដើម្បីសាងសង់ អគារទីស្នាក់គណបក្សថ្មី  ហើយសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ។ អ្វីដែលត្រូវបន្តធ្វើត្រូវរួមគ្នា បំរើប្រជាពលរដ្ឋ ហាមដាច់ខាតចុះប្រមូលលុយ ពីប្រជាពលរដ្ឋដោយលើកហេតុផលថា យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន សូមបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់  ព្រោះកិច្ចការនេះជាបន្ទុករបស់ អាជ្ញាធររាជធានីនិងខណ្ឌ ជាអ្នកទទួលខុលត្រូវ យើងមានលទ្ធភាពប៉ុណ្ណាធ្វើប៉ុណ្ណឹង… ហើយត្រូវប្រាប់ទៅ ប្រជាពលរដ្ឋថា លទ្ធភាពរបស់អាជ្ញាធរ ធ្វើបានតែប៉ុនហ្នឹង…ហ្នឹងធ្វើបន្តទៀត នៅពេលខាងមុខ ដើម្បីឈានទៅសម្រេច បាននូវសមិទ្ធិផលថ្មីៗទៀត ៕

Pa Socheatvong 21-5-2016 (5)

Pa Socheatvong 21-5-2016 (6)

Pa Socheatvong 21-5-2016 (2)

Pa Socheatvong 21-5-2016 (3)

Pa Socheatvong 21-5-2016 (4)