ឯកឧត្តម ម៉ៅ ធនិន ចុះសំណេះសំណាលសួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ ជូនអាជីវករផ្សារថ្មីពោធី៍សាត់


ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ បានប្រកាសដាក់ឱសានវាទ​ ឲ្យអាជីវករ​ ក៏ដូចជាអ្នកលក់ដូរក្នុងផ្សារ​ និងទីប្រជុំជនជុំវិញ​ផ្សារថ្មីពោធិ៍សាត់​ ក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​ ចិន-វៀតណា​ម​ ត្រូវរម្កិលទំនិញដែលដាក់តាំងលក់ថយក្រោយ​ ទៅតាមការកំណត់របស់សន្តិសុខ​ និងសណ្តាប់ធ្នាប់ផ្សារ​ ដើម្បីឲ្យសាកសមជាខេត្ត​ ដែលទទួលបានជ័យលាភីទីក្រុងស្អាត​ ផ្ការំដួល២ទង​ ហើយនឹងឈានទៅរកផ្ការំដួល៣ទង​ នាពេលឆាប់ៗខាងមុខ។​ ជាមួយគ្នានោះ​ ក្រុមសន្តិសុខផ្សារ​ ត្រូវធ្វើតេស្តទុយោទឹកពន្លត់អគ្គិភ័យជាប្រចាំ​ ជៀសវាងមានករណីប្រធានសក្តិណាមួយកើតឡើង​ បែរជាមិនដំណើរ​ការ។

ឯកឧត្តម​អភិបាលខេត្ត​ បានលើកឡើងក្នុងឱកាស​ ចុះសំណេះសំណាលសួរសុខទុក្ខ​ និងដោះស្រាយក្តីកង្វល់​ ជូនអាជីវករផ្សារថ្មីពោធី៍សាត់​ កាលពីថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។