ផ្ទះចំនួន ២០០ ខ្នងត្រូវបានប្រគល់ជូន គ្រួសារយោធិន និងនគរបាល គ្រួសារអតីតយុទ្ធជន


ផ្ទះចំនួន ២០០ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូន គ្រួសារយោធិន និងនគរបាល គ្រួសារអតីត យុទ្ធជន ពលី ពិការ មរណៈ កាលពីព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ។ ពិធីប្រគល់នេះបានរៀបចំនៅភូមិជីកដី ឃុំអណ្ដូងត្របែកស្រុករមាសហែកខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពី ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គីម ប៊ុនថាន នាយរងសេនាធិកាចំរុះ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធិពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយមួយគ្រួសារទទួលបានផ្ទះ ១ខ្នង និងដីសម្រាប់បង្កបង្កើនផលទំហំ ៤០មx៥០ម ផងដែរ ៕