ឯកឧត្តម កែវ រតនៈ និងសហការីអបអរទិវានៃក្តីស្រលាញ់ដោយចុះសួរសុខទុក្ខ និងឧបត្ថម្ភកងទ័ពឈរជើងការពារទឹកដីនៅតំបន់ថ្មដា


ឯកឧត្តម កែវ រតនៈ និងសហការីអបអរទិវានៃក្តីស្រលាញ់ដោយចុះសួរសុខទុក្ខ និងឧបត្ថម្ភកងទ័ពឈរជើងការពារទឹកដីនៅតំបន់ថ្មដា ទល់ព្រំដែនប្រទេសថៃ ។ ពិធីនេះក៏ជាការចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពផ្លូវការរវាងអគ្គិសនីកម្ពុជា និងវរសេនាតូចលេខ ០១ នៅតំបន់ដាច់ស្រយាលមួយនេះដែលមានស្ថានភាពលំបាកណាស់ ។ ផ្លូវ ៥៦ ដែលជាតំបន់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរពីមុននេះកំពុងត្រូវបានសម្តេច ហ៊ុន សែន ប្រែក្លាយជាតំបន់សន្តិភាព ការអភិវឌ្ឍ និងការសហការជាមួយប្រទេសជិតខាងដោយស្មើភាពនិងស្មើសិទ្ធិ ។ ឆ្លៀតក្នុងឱកាសនេះ ឯឧ កែវ រតនៈ បានពិនិត្យការផ្គត់ផ្គង់អគ្គិសនីនៅស្រុកវាលវែងទាំងមូលដោយសន្យាបន្ថែមការវិយោគរហូតគ្រប់ផ្ទះមានភ្លើងប្រើប្រាស់ ។ ផ្លូវ និងភ្លើង លើកំណាត់ផ្លូវ ៥៦ នេះ ជាការផ្លាស់ប្តូរមួយទៀតជាវិជ្ជមាន និងជាក់ស្តែងដែលមានប្រយោជន៍ធំធេងនិងវែងឆ្ងាយសម្រាប់ជាតិខ្មែរ ព្រោះផ្លូវនេះនឹងបើកច្រកអន្តរជាតិមួយទៀតសម្រាប់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងខ្មែរ និងថៃ។ វរសេនាតូចលេខ ០១ ជាអង្គភាពប្រដាប់អាវុធទី ០៤ ដែលអគ្គិសនីកម្ពុជាបានទទួលយកជាសម្ព័ន្ធមេត្រីភាព ។