ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុម បេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី


ព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុម បេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីដំណើការ និងអនុម័តគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ។
ជាគម្រោងរបស់រាជរដ្ឋាភិបានកម្ពុជា គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ នឹងដំណើរការសកម្មភាព កែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ប្រវែង ៨០៩ គ.ម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង នៅខេត្តគោលដៅចំនួន ១០ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង និងខេត្តកំពត រយៈពេល ៥ ឆ្នាំ ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៥ ដោយប្រើប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ មាន បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ១២ លានដូល្លារ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៦០ លានដូល្លារ ធនាគារអាហរ័ណនីហរ័ណ (Kexim Bank) ៦០ លានដូល្លារ ៕