ឯកឧត្តម កើត សុធា និងលោក ជំទាវ សោមុន្នីរត្ន បានចុះសួរសុខទុក្ខសិស្សានុសិស្សដែលកំពុងសិក្សានៅអនុវិទ្យាល័យសន្តិភាព


ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន អបដំណើរដោយ លោក ជំទាវ សោមុន្នីរត្ន អភិបាលរងខេត្តបានចុះសួរសុខទុក្ខសិស្សានុសិស្សដែលកំពុងសិក្សានៅអនុវិទ្យាល័យសន្តិភាព ស្របពេលដែលមានបញ្ហាខុសប្រក្រតីអំពីសុខភាពក្មួយៗ ។ រដ្ឋបាលខេត្តបានបង្កើតគណកម្មាការចំរុះជំនាញយកចិត្តទុកដាក់មើលថែក្មួយៗជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមអោយបានល្អប្រសើរឡើងវិញ ។