ឯកឧត្តម គួច ចំរើន អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីរាជការសាលាខេត្ត ចំនួន២នាក់ ដែលបានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម


នៅរសៀលថ្ងៃសៅរ៍ ៣ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ មន្ត្រីរាជការសាលាខេត្ត ចំនួន២នាក់ដែលបានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម បន្ទាប់មកឯកឧត្តមអភិបាល បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាគល់ស្ពានកោះប៉ែនត្រើយខាងលិច។