អភិបាលក្រុងកំពង់ឆ្នាំងអំពាវនាវដល់ ប្រជាពលរដ្ឋត្រូវមានប្រុងប្រយ័ត្ន្ពខ្ពស់កុំអោយកើតមាននូវគ្រោះអគ្គីភ័យ


កំពង់ឆ្នាំងៈលោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងបានអំពាវនាវបែបនេះនៅថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានចុះពិនិត្យនិងណែនាំម្ចាស់ស្ថានីយដេប៉ូលក់ប្រេង ហ្កាស កន្លែងឆ្អើរត្រី អាជីវករលក់ដូរនៅទូទាំងក្រុងកំពង់ឆ្នាំង។

លោកយិន សាវ៉េនក៏បានផ្តាំផ្ញើរដល់ម្ចាស់ស្ថានីយ ដេប៉ូលក់ប្រេងហ្កាស អ្នកឆ្អើត្រី អាជីវករលក់ដូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងត្រៀមឧបករណ៍ពន្លត់អគ្គីភ័យជាប់ជាប្រចាំក្រែងមានគ្រោះអគ្គីភ័យណាមួយកើឡើយដោយយថាហេតុយើងអាចទប់ស្កាត់បានទាន់ពេលវេលា៕