ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញគោរពវិញ្ញាណក្ខនសពឯកឧត្តម សួន ប្រិយវណ្ណ


រសៀលថ្ងៃចន្ទ ៥កើត ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨
ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ លោកចៅសង្កាត់ ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ និងក្រុមការងារយុវជនសង្កាត់
បានអញ្ជើញគោរពវិញ្ញាណក្ខនសពឯកឧត្តម សួន ប្រិយវណ្ណ ទីប្រឹក្សាអគ្គលេខាធិការព្រឹទ្ធសភា អតីតប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ដែលបានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ ៤កើត ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១០:១៥នាទីព្រឹក ក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគាពាធ។
សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ១៩៨Eo ផ្លូវ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕