ប្រព័ន្ធធារាសាស្ត្រ អាងទឹកកំពីងពួយ ក្នុងខេត្តបាត់ដំបង បាន និងកំពុងប្រែក្លាយផ្ទៃដីជិត ១ម៉ឺនហិកតា នារដូវប្រាំងនេះ ឲ្យទៅជាពណ៌បៃតងខៀវស្រងាត់


តាមរយៈការផ្គត់ផ្គង់ទឹកយ៉ាងល្អ បានធ្វើឲ្យការដាំដុះដំណាំស្រូវរដូវប្រាំង នៅតំបន់ប្រព័ន្ធធារាសាស្ត្រ អាងទឹកកំពីងពួយ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ នារដូវធ្វើស្រែប្រាំង ២០១៧-២០១៨ នេះ នៅតំបន់ប្រព័ន្ធធារាសាស្ត្រ អាងទឹកកំពីងពួយ មានផែនការផលិតស្រូវលើផ្ទៃដីចំនួន ៦.៥០០ ហិកតា ។ ប៉ុន្តែ មកដល់ពេលបច្ចុប្បន្ន ការដាំដុះជាក់ស្តែងសម្រេចបានលើផ្ទៃដីចំនួន ៩.៣៤៤ ហិកតា ទៅហើយ ។