ប្រព័ន្ធធារាសាស្ត្រ អន្លង់រុន និងប្រព័ន្ធធារាសាស្ត្រ តាម៉ៅ កំពុងធ្វើការងារសាងសង់ឡើងវិញ


ទិដ្ឋភាពការដ្ឋានសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ អន្លង់រុន និងប្រព័ន្ធធារាសាស្ត្រ តាម៉ៅ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបច្ចុប្បន្នសម្រេចការងារជារួមបានប្រមាណ ៧០ % ហើយ ។ នៅពេលបញ្ចប់ការសាងសង់ ប្រព័ន្ធធារាសាស្ត្រទាំង ០២ ខាងលើ នឹងផ្តល់ទឹកសម្រាប់បម្រើឱ្យការបង្កបង្កើនផលស្រូវលើផ្ទៃដីប្រមាណ ២.៤៧៣ ហិកតា បន្ថែមទៀត នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ។