ក្រុមការងារបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង ក្នុងខេត្តឧត្តរមានជ័យ


ក្រុមការងារបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីចុះធ្វើការកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។

សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្ត្រ ស្ទឺងស្រែង បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ស្រោចស្រពដល់ដីស្រែរាប់ម៉ឺនហិកតា ក៏ដូចជាទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។