ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅក្នុងភូមិឈើទាល


នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។នៅក្នុងឆ្នាំ២០២៥ មន្ត្រីជំនាញនឹងខិតខំបញ្ចប់ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដោយមន្រ្តីជំនាញ ៧ក្រុម មានសមាជិកប្រមាណ ៩១នាក់ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២២១១ក្បាលដីនៅក្នុងភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម