សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបោះឆ្នោតរួចហើយ


នៅម៉ោង ៧:២៥នាទី ព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមាជិករដ្ឋសភាជាតិ បានអញ្ជើញមកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អណិត្តទី៤ រួចហើយ នៅការិយាល័យ មជ្ឃមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅពេលនេះ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋសភាក៏កំពុងដំណើរការនៅទូទាំងប្រទេសផងដែរ។

កម្ពុជា សូមអរគុណរដ្ឋាភិបាលប្រទេសជប៉ុនដែលបានជួយជាថវិកា និងផ្តល់អ្នកសង្កេតការចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋសភានៅថ្ងៃនេះ និងអរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមយកព័ត៌មាននៅក្នុងថ្ងៃប្រវត្តិសាស្រ្តនេះ៕