សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ នៅទីលានមុខប្រាសាទបាណន់


រសៀលថ្ងៃសៅរ៍ ១០កើត ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងសុំសេចក្តីសុខ នៅទីលានមុខប្រាសាទបាណន់ ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ស្ថិតក្នងពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ យុវជន យុវនារី ចូលរួមយ៉ាងច្រើនកុះករ ។ បន្ទាប់ពីបញ្ចប់កម្មពិធីបួងសួង សម្តេចក្រឡាហោម បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ និងផ្តល់កិត្តិយសអញ្ជើញជិះឡូរីបាណន់ កម្សាន្តនៅជំវិញបរិវេណភ្នំបាណន់ ។