មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជួបការខ្វះខាតទឹកនៅក្នុងស្រុកបាទី


ថ្ងៃចន្ទ័ ១២កើត ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ឯកឧត្តម ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល និងមន្ត្រីបច្ចេកទេសរបស់ក្រសួងជាច្រើននាក់ទៀត បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជួបការខ្វះខាតទឹកនៅក្នុងស្រុកបាទី ខេត្តតាកែវ ។ ការងារអន្តរាគន៍បូមទឹកសង្គ្រោះស្រូវនៅក្នុងស្រុកបាទីខាងលើនេះ ធ្វើឡើងនៅលើ ០២ ទីតាំង ៖
– ទីតាំងទី ១ ៖ ប្រើប្រាស់ស្ថានីយបូមទឹក ហ៊ុន សែន ទី ២២ និងទី ២៣ សង្គ្រោះផ្ទៃដីប្រមាណ ៣.០០០ ហិកតា នៅក្នុងឃុំក្រាំងធ្នង់ ឃុំកណ្តឹង ឃុំត្រពាំងសាប ឃុំចំប៉ី និងឃុំពាមរាម ។
– ទីតាំងទី ២ ៖ ប្រើប្រាស់ស្ថានីយបូមទឹក ហ៊ុន សែន ទី ៧ និងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង សង្គ្រោះផ្ទៃដីប្រមាណ ៧៥០ ហិកតា ក្នុងឃុំពត់ស ។