បន្ទាប់ពីបានបញ្ចប់ជំហានទី ១ ដោយជោគជ័យរួចមក ប្រឡាយមេកោះក្អែក ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការសាងសង់ជំហានទី ២ បន្តទៀត


បន្ទាប់ពីបានបញ្ចប់ជំហានទី ១ ដោយជោគជ័យរួចមក ប្រឡាយមេកោះក្អែក ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការសាងសង់ជំហានទី ២ បន្តទៀត ដើម្បីតភ្ជាប់ចរន្តទឹកពីជំហានទី ១ (ប្រភពទឹកពីអាងទឹកខ្ពបត្របែក និងតំបន់ផ្ទៃរងទឹកភ្លៀងក្នុងតំបន់) ទៅបម្រើឱ្យការបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ៩១៥ ហិកតា និងស្រូវប្រាំង ១០១ ហិកតា បន្ថែមទៀត នៅក្នុងឃុំត្រពាំងធំខាងត្បូង និងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ការងារសាងសង់នៅក្នុងជំហានទី ២ នេះ គឺមានប្រវែង ៧.០០០ ម ដោយបំពាក់សំណង់សិល្បការ សរុបចំនួន ២៦ កន្លែង ។