យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារប្រមាណ ២០០នាក់ កំពុងដាក់ពាក្យ និងរង់ចាំសម្ភាសការងារជាមួយក្រុមហ៊ុនធំៗទាំង៧


យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារប្រមាណ ២០០នាក់ កំពុង​ដាក់​ពាក្យ និង​រង់ចាំសម្ភាសការងារ​ជាមួយ​ក្រុមហ៊ុនធំៗ​ទាំង៧ ដែល​ផ្តល់​ឱកាស​ការងារ​ជាច្រើន​ជំនាញ រហូតដល់ជាង១ពាន់កន្លែង នាព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ នៅ​ក្នុងបរិវេណ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

សម្រាប់អ្នកមិនទាន់បានមក សូមរួសរាន់​ព្រោះ​ឱកាស​មាន​តែពីរ​ថ្ងៃប៉ុណ្ណោះ​គឺថ្ងៃទី​២៧-២៨ ខែកម្ភៈ ឆ្នាំ២០១៨ ចាប់ពី​ម៉ោង៨:០០ នាទី​ព្រឹក ដល់​ម៉ោង ៥:០០ រសៀល។