នាព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកកិច្ចប្រជុំជាមួយមន្រ្តីជំនាញ រួមមាន លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានស្តីទី ត្រួតពិនិត្យដល់ទីកន្លែងនៃធនាគារជាតិនៃកម្ពុជា អភិបាលក្រុងស្រុងទាំង១០ធនាគារជាតិនៃកម្ពុជាសាខាខេត្តកំពង់ចាម កងកម្លាំង ដើម្បីស្តាប់នូវបទបង្ហាញនានាដល់អង្គពិធី និងលើកបទពិសោធកន្លងមកយកមកពិភាក្សាអោយផុសផុល ដើម្បីអនុវត្តន៍នៅតាមមូលដ្ឋានអោយមានប្រសិទ្ធភាពខ្ពស់ ក្នុងនៃការពារប្រជាជនកុំអោយរងគ្រោះដោយការផ្តល់សេវាបោកប្រាស់របស់ ធនាគា ក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។
អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំជាមួយមន្រ្តីជំនាញ ដើម្បីកុំអោយប្រជាជនមានការយល់ច្រឡំ រឺត្រូវជនខិលខូចបោកប្រាស់ក្នុងករណីការផ្តល់សេវារបស់ ធនាគា ក្រុមហ៊ុន រឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នានា
