ពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ កែវ សាវឿន ជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ កែវ សាវឿន ជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ សរុបជាង ៣០០នាក់។

សូមបញ្ជាក់ថា លោកជំទាវ កែវ សាវឿន ត្រូវបានរាជរដ្ឋាភិបាលចាត់តាំងឲ្យមកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសលោកជំទាវ គង់ ស៊ីផា អតីតអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី នាពេលថ្មីៗកន្លងមកនេះ៕