ឯកឧត្តមឈួរ ច័ន្ទឌឿនបានថ្លែងនូវការកោតសរសើរនូវសមត្ថកិច្ចបានចូលរួមជួយប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងពេលមានគ្រោះអគ្គីភ័យកើតឡើង


កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងនូវការកោតសរសើរបែបនេះនាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីលានកាកបាទក្រហមកម្ពុជា ក្រុងកំពង់ឆ្នាំង ក្នុងការប្រារព្ធពិធីអបអរសាទរខួបលើកទី៣ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ដោយ មានថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បន្តទៀតថាៈទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យ នាពេលនេះគឺជាយុទ្ធនាការដ៏ធំមួយក្នុងការបំផុសស្មារតីប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ននិងមានការចូលរួមពីស្ថាបនជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ជាពិសេសប្រជាពលរដ្ឋអំពីគ្រោះមហន្តរាយផ្សេងៗបណ្តាលមកពីអគ្គីភ័យ។

ឯកឧត្តមក៏បានជំរុញឱ្យមន្រ្តីពន្លត់អគ្គិភ័យទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតនៅពេលមានករណីអគ្គីភ័យកើតឡើងដោយយថាហេតុណាមួយ ក្នុងសកម្មភាពជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ពិសេសត្រូវយក ចិត្តទុកដាក់ទប់ ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំង ៕