ចំណូលលក់សំបុត្រទស្សនាអង្គរកើនឡើងក្នុងខែឧសភា


Ankor 02 06 16 2 copy

     ចំណូលលក់សំបុត្រពីការចូលទស្សនារមណីយ៍ដ្ឋានប្រាសាទអង្គរខែឧសភា មានចំនួន ៣លាន ៤សែន ៧ម៉ឺន ៣ពាន់ ៧២០ដុល្លារអាមេរិក ។ សេចក្តីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែមិថុនានេះ បានឱ្យដឹងថា ចំណូលខែឧសភានេះ បើប្រៀបធៀបនឹងចំណូលខែខែឧសភា ឆ្នាំ ២០១៥ គឺមានកើន ០,១១% ។

     គួរកត់សម្គាល់ថា កម្ពុជាចាប់តាំងពីដើមឆ្នាំ២០១៦នេះមក បានរងនឹងបាតុភូតកម្តៅ El Nino ដែលបង្កកំណើនសីតុណ្ហភាពកម្តៅខុសធម្មតា ប៉ុន្តែវិស័យទេសចរណ៍ទោះមានចំនួនទេសចរណ៍បានធ្លាក់ចុះ ប៉ុន្តែប្រាក់ចំណូលនៃការលក់សំបុត្រមិនបានធ្លាក់ចុះនោះឡើយ។ នៅក្នុងខែឧសភាកន្លងមកនេះ ចំនួនភ្ញៀវដែលទិញប័ណ្ណទស្សនាមានចំនួន ១២ម៉ឺន ៥ពាន់ ១៩៩នាក់ ដែលចំនួននេះថយចុះ ១កណ្តក់សញ្ញា ៩១ភាគរយ បើប្រៀបធៀបនឹង ខែឧសភា ឆ្នាំ ២០១ ៥។

      សេចក្តីប្រកាសព័ត៌មានដដែលបានសារុបថា គិតក្នុងរយៈពេល៥ ខែដើមឆ្នាំ ២០១៥ នេះ ប្រាក់ចំណូលបានមកពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរមានចំនួន ២៧លាន ៩សែន ៧ម៉ឺន ៣ពាន់ ៨៨០ដុល្លាអាមេរិក ជាមួយនឹងភ្ញៀវបានទិញប័ណ្ណចូលទស្សនាចំនួន៩៧ម៉ឺន២ពាន់៧៥៣នាក់។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា បើប្រៀបធៀបចំណូលរយៈពេល ៥ខែនៃឆ្នាំនេះ និងឆ្នាំកន្លងទៅ គឹចំណូលសារុប ៥ខែ ឆ្នាំ២០១៦ នេះ  បានកើនឡើង ១,២៧% … ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍បរទេសវិញ បានថយចុះរហូតដល់ ០កណ្តក់សញ្ញា២៥ភាគរយ ។