សកម្មភាពនៃកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ អូរដូនតា


សកម្មភាពនៃកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ អូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរួមមាន៖ ទំនប់អាងទឹកប្រវែង ១.០០០ ម ប្រឡាយមេប្រវែង ២.៨៨០ ម សំណង់ដោះទឹកទ្វារ ៦ ចំនួន​ ០១ កន្លែង សំណង់ស្ទាក់ទឹកទ្វារ ៦ ក្នុងអូរ ០១ កន្លែង និងសំណង់សិល្បការគ្រប់ប្រភេទសរុបចំនួន ១៤ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែ របស់បងប្អូនប្រជាកសិករប្រមាណ ២៥៣ ហត ក្នុងរដូវប្រាំង, រដូវវស្សា ១.០៦៣ ហត និងដំណាំរួមផ្សំ ១៥០ ហត ។