មន្ត្រីរាជការដែលជាស្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចូលរួមកម្មវិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨


នៅព្រឹកថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៨នេះ មន្ត្រីរាជការដែលជាស្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចូលរួមកម្មវិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ” ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ “។

ពិធីនេះប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោពលខេមរភូមិន្ទ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសស្ត្រីដែលជាមន្ត្រីរាជការនៅទូទាំងខេត្តព្រះវិហារ ជាច្រើនរូបទៀតក៏បានអញ្ជើញចូលរួមផងដែរ៕