លោកឈាង វណ្ណៈបានថ្លែងថាៈបេីគ្មានសន្តិភាពទេយេីងមិនអាចអភិវឌ្ឍន៍ប្រទេសអោយមានការរីកចំរេីនដូចបច្ចុប្បន្នឡេីយ


កំពង់ឆ្នាំងៈលោកឈាងវណ្ណៈប្រធានស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានមានថ្លែងថាៈប្រធានបទឆ្នាំ២០១៨ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» គឺជាប្រធានបទដ៏សំខាន់ព្រោះថាបើប្រទេសគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ដែរ។
លោកបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជានារីសរុបចំនួន២៦នាក់។

លោកឈាងវណ្ណៈបានបញ្ជាក់ផងដែរថាៈប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីបានរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ដោយការរក្សាកំណេីនសេដ្ឋកិច្ចនេះហេីយបានធ្វេីអោយ ប្រជាពលរដ្ឋយើងបានទទួលផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនេះ ដោយមានកម្រិតជីវភាពសមរម្យ ។ សព្វថ្ងៃ រាជរដ្ឋាភិបាលក៏បានតម្លើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ ព្រមទាំងគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឱ្យមានបេឡាជាតិរបបសន្តិសុខសង្គម កត្តានេះបានធ្វេីអោយលោកគ្រូ អ្នកគ្រូូ មន្រ្តីរាជការ និងកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភជាពិសេសកម្មករយើងពេលចាស់ទៅ
ទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការផងដែរ។

លោកឈាង វណ្ណៈក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ
ត្រូវខិតខំថែរក្សាសុខភាព,ពង្រឹងសមត្ថភាពជំនាញជាពិសេសផ្នែកព័ត៌មានវិទ្យានិងរួមគ្នាថែរក្សាសន្តិភាពអោយបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ប្រឆាំងដាច់ខាត ពួកអគតិដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវរួមគ្នាពង្រឹងលទ្ធិប្រជាធិបតេយ្យ បំពេញកាតព្វកិចជាពលរដ្ឋ្ចទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខឱ្យបានគ្រប់ៗគ្នា។

ចុងបញ្ចប់ថ្នាក់ដឹកនាំមន្ទីរបានឧបត្ថម្ភថវិកា២១នាក់ក្នុងម្នាក់ៗ៣ម៉ឺនរៀល។ លោកជំទាវវណ្ណលុយនាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចបានឧបត្ថម្ភមន្រ្តីជានារី២១នាក់ម្នាក់ៗសារុង១និងឧបត្ថម្ភទឹកបរិសុទ្ធអេរ៉ូទិចក្នុងអង្គប្រជំុ១កេសនិង៤ការិយាល័យក្នុងមួយការិយាល័យទឹកបរិសុទ្ធមួយកេសផងដែរ៕

Mr. Chheang Vannak said that without a peace, we also can’t not bring about the prosperity for our country too.
=======
Chhang Vannak, VicePresident of Information Department of Kampong Chhnang Province, said: The theme of” Women in PeaceKeeping for National Development “is a very important topic, because if the country has no peace, there is no development.
He made the remarks during the occasion of the 107th International Women’s Day, in Kampong Chhnang Information Department, on the morning of March 6, 2018, with the participation of 26 female leaders and officials.

Mr. Chheang Vannak also said that cambodia under the leadership of Samdech Techo Hun Sen, has kept economic growth around 7 percent by keeping the economy so that our people benefit from economic growth with a decent level of living. Today, the Royal Government has also increased salaries for workers and civil servants, as well as considering the social security system by setting up a National Social Security Fund. It helps teachers, servants and workers who are sick or in danger, have eough money to pay for medical treatment and support, especially when we are getting old , we may also get retirement money as well as civil servants.

Mr. Chheang Vannak also advised leaders and civil servants
To strive to maintain health, to strengthen the skills of specialists in information technology and to keep peace at any cost and strictly opposed to those who intend to overthrow the legitimate government and must go to vote together on 29 July.

At the end of the day, leaders of the department donated 21 people each, 30,000 Riels. HE Vann Luy, Director of Eurotech Water Company, has provided 21 female staff members with a sarong and a box of bottle , another 4 offices with a box of water.