ពិធីបិទវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន


វេទិកា សេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន បានប្រារព្វពិធីបិទជាផ្លូវការនៅរសៀលថ្ងៃទី២  មិថុនានេះហើយ បន្ទាប់ពីបានដំណើរការពិភាក្សារយៈពេល២ថ្ងៃរួចមក។ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ នៅឆ្នាំ២០១៧ខាងមុខ។
នៅក្នុងចំណាប់ អារម្មណ៍របស់វាគ្មិន បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សារបស់យើងរយៈពេល២ថ្ងៃកន្លងមកនេះ គឺមានធាតុចូលពីគ្រប់ផ្នែកទាំងអស់ សម្រាប់ជាមូលដ្ឋានគ្រឹៈនៃការអភិវឌ្ឍ របស់បណ្តាប្រទេសក្នុងតំបន់អាស៊ានប្រកបដោយបរិយាប័ន្ន និងមិនគ្រាន់តែជាវេទិកាដើម្បីជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីធ្វើយ៉ាងណាកាត់បន្ថយគម្លាតកាន់តែធំ នៃការអភិវឌ្ឍប្រទេស ក្រោមគំនិតផ្តួចផ្តើមនៃការផ្សារភ្ជាប់គ្នាលើហេដ្ឋារចនាសម្ព័ន្ធ។ វាគ្មិនទាំងអស់ក៏បានគួស បញ្ជាក់ផងដែរថា ការពិភាក្សារបស់យើងក្នុងរយៈពេល២ថ្ងៃនេះ គឺមានការលើកទឹកចិត្តគ្នាខ្លាំងណាស់ ពោលគឺ យើងមានសន្ទុះចិត្តដើម្បីធានាថា នឹងមានការចូលរួមរបស់ប្រជាជនកាន់តែច្រើនឡើង តាមរយៈការធ្វើ ពាណិជ្ជកម្មពីគ្នាទៅវិញ ទៅមក ការបង្កើនតម្លៃនៃសេវាកម្មដែលអាចធ្វើពាណិជ្ជកម្មជាមួយនឹងសហគមន៍ ខាងក្រៅរបស់អាស៊ាន។
វាគ្មិនទាំងអស់ ក៏បានចាត់ទុកអាស៊ាន គឺមិនមែនជាអ្នកប្រើប្រាស់នោះទេ តែ ផ្ទុយទៅវិញអាស៊ានគឺជាអ្នកផលិតសម្រាប់តំបន់ទាំងអស់ នៅជុំវិញពិភពលោក។ នៅក្នុងបទអន្តរាគមន៍ របស់វាគ្មិនទាំងនោះ ក៏បានចាត់ទុកកម្លាំងពលកម្មវ័យក្មេងរបស់អាស៊ាន គឺជាកម្លាំងដ៏រឹងមាំក្នុងការចូលរួម ចំណែកអភិវឌ្ឍឧស្សាហកម្មក្នុងរយៈពេល៣០ឆ្នាំខាងមុខ។ នៅក្នុងបទអន្តរាគមន៍នោះដែលបណ្តាវាគ្មិនក៏ បានរំលេចឡើងពីគោលដៅ និងចក្ខុវិស័យវែងឆ្ងាយ នៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ ជាមួយគ្នានេះ តំណាងវាគ្មិនក៏បានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល២ថ្ងៃ នៃការពិភាក្សាគ្នានេះ យើងបានធ្វើការពិភាក្សាលើបញ្ហាជាច្រើន ដែលមានភាពខុសប្លែកគ្នា ក្នុងន័យបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួន និងបានទទួលស្គាល់ពីចន្លោះប្រហោងដទៃទៀតក្នុងពិភពលោក សម្រាប់អ្នកតាក់តែងគោលនយោបាយ និងប្រជាជនដែលមើលឃើញពីចន្លោះប្រហោង ដែលយើងក៏មើលឃើញនូវចន្លោះប្រហោងទាំងអស់នោះ ដែលជាបញ្ហាប្រឈមរបស់អាស៊ានត្រូវធ្វើការវះកាត់ ដែលនោះគឺជាសម្លេងរបស់គន្លាត នៃភាពក្រីក្រ ដែលកើតមានឡើងលើស្រ្តី និងកុមារ និងជនភៀសខ្លួន។
វាគ្មិនមក ពីសឹង្ហបុរីបានចាត់ទុកថា កម្ពុជាបានចាប់ផ្តើមពីឆ្នាំសូន្យមក ប៉ុន្តែក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ បានប្រែក្លាយខ្លួនពីទីកន្លែង ដែលមានគ្រោះថ្នាក់ ហើយបច្ចុប្បន្នកំពុងតែធ្វើការបោសសំអាតគ្រាប់មីនដើម្បីធ្វើការ អភិវឌ្ឍ និងកំពុងតែបោះជំហានទៅមុខប្រកបដោយសេចក្តីសង្ឃឹម ហើយដែលបញ្ហាទាំងអស់វាត្រូវការពេលវេលាប៉ុណ្ណោះ។
នៅក្នុង អាស៊ានសមត្ថភាពនៃការគាំទ្រ និងការលើកទឹកចិត្តពីគ្នាទៅវិញទៅមក នឹងកាន់តែទទួលបាននូវជោគជ័យខ្ពស់ថែមទៀត នៅពេលអនាគតខាងមុខ។ វាគ្មិនទាំងអស់ក៏បានធ្វើការលើកឡើងពីគំនិតផ្តួចផ្តើម នូវគំនិតថ្មីៗរបស់ខ្លួន ក្នុងការចូលរួមចំណែកពីសំណាក់ពលកម្មវ៏យក្មេង ក្នុងការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅក្នុងការធ្វើបដិវត្តន៍ឧស្សាហកម្មរបស់តំបន់។ តំនាងវាគ្មិនក៏បានចាត់ទុកបដិវត្តន៍ឧស្សាហកម្ម ដែលយើងកំពុងធ្វើការចាប់ផ្តើមនេះ នឹងកាន់តែមានសន្ទុះជឿនលឿនទៅមុខជាងការរំពឹងទុក។ បណ្តាវាគ្មិនទាំងអស់ក៏បានសំដែងនូវការបារម្ភមួយចំនួន ដែលទាក់ទិនទៅនិងការវិវឌ្ឍន៍រីកចំរើន នៃប្រព័ន្ធអ៊ីនធើណែត ដែលក្នុងនោះគឺ ទាមទារឲ្យមានការបណ្តុះបណ្តាលដល់ក្មេងតូចៗឡើងទៅ ដើម្បីទាំងអស់គ្នាដើរឲ្យទាន់ចំពោះការវិវឌ្ឍន៍រីក ចំរើនរបស់ពិភពលោកទាំងមូល។ ជាមួយគ្នានេះបណ្តាវាគ្មិនក៏បានគូសបញ្ជាក់ពីភាពស្មើភាព សមភាពយេនឌ័រ ក្នុងបណ្តាប្រទេសមួយចំនួន ក្នុងតំបន់ដែលហាក់នៅមិនទាន់មានភាពស្មើភាពគ្នានៅឡើយនោះ។ ក្នុងវេទិកានោះដែរបណ្តាមេដឹកនាំទាំងអស់ ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះ ប្រទេសម៉ាឡេស៊ីដែល បានសហការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន បញ្ចប់ទៅដោយជោគជ័យបំផុត។
បន្ទាប់ពីទទួលបានកណ្តឹងវេទិកា (Forum Cowbell ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹៈ និងប្រកាសអំពីការទទួលធ្វើម្ចាស់ផ្ទះ រៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ ស្តីពីអាស៊ាន ក្នុងឆ្នាំ២០១៧ ។
បន្ទាប់ មកបណ្តាមេដឹកនាំទាំងអស់ ក៏បានទស្សនាខ្សែសង្វាក់វីដេអូ អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសការទទួលធ្វើជាម្ចាស់នៃការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៦ ក្នុងឆ្នាំ២០១៧ ខាងមុខ៕

HUN SEN A 3-6-2016 (1)

HUN SEN A 3-6-2016 (3)

HUN SEN A 3-6-2016 (4)

HUN SEN A 3-6-2016 (5)