អ្នកជំនាញទេសចរណ៍អាស៊ានរួមគ្នាពិនិត្យវិធីសាស្រ្ត និងកាតាលីករទ្រទ្រង់ដល់គុណភាពសេវាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីទ្រទ្រង់កំណើនទេសចរណ៍ប្រកបដោយចីរភាព


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងការអបអរសាទរ និងបានថ្លែងទៅកាន់អ្នកពាក់ព័ន្ធវិស័យទេសចរណ៍មកពីអាស៊ានថា ពេលវេលានេះ ដល់ពេលដែលយើងគួររួមគ្នាពិនិត្យវិធីសាស្រ្ត និងកាតាលីករទ្រទ្រង់ដល់គុណភាពសេវាមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីទ្រទ្រង់កំណើនទេសចរប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទអាស៊ានបូកបី ស្តីពីការបកស្រាយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឆ្ពោះទៅកាន់មគ្គុទ្ទេសក៍ប្រកបដោយគុណភាព និងធ្វើឲ្យទេសចរពេញចិត្ត និងកិច្ចប្រជុំពិសេសអាស៊ាន-រុស្សី ស្តីពីការបូកសរុបវគ្គបណ្តុះបណ្តាលភាសារុស្សីសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍អាស៊ាន និងការកំណត់យុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សទេសចរណ៍អាស៊ាន នាពេលអនាគត នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប ដោយ មានការចូលរួមពីអ្នកជំនាញទេសចរណ៍ទាំង១០ប្រទេស និងវាគ្មិនល្បីៗមកពីពិភពលោកជាច្រើននាក់ទៀត។

ឯកឧត្តមបានលើកឡើងថា ខណៈជំនាញឯកទេសអន្តរជាតិតម្រូវឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសេវាកម្មមគ្គុទេ្ទសក៍ទេសចរណ៍ គឺតម្រូវឲ្យមានការយកចិត្តដល់គុណភាព ដោយត្រូវនាំគ្នាយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលអោយបានល្អ នៅតាមតំបន់គោលដៅ។ សេវាកម្មមគ្គុទ្ទេសក៍ និងការបកស្រាយពន្យល់បានផ្តល់នូវគោលបំណងយ៉ាងច្បាស់លាស់ (Raison d’être) សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាគោលដៅនោះ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បើមគ្គុទ្ទេសក៍ទេសចរណ៍គ្មានគុណភាពទេ មានន័យថា យើងបានទុកភ្ញៀវរបស់យើងនៅគោលដៅទេសចរណ៍នានា ដោយទុកឲ្យពួកគេមិនបានយល់ដឹងពីគុណតម្លៃ និងគ្មានការបកស្រាយពន្យល់។ ដោយអាស៊ាន ក៏ដូចកម្ពុជាយើងកំពុងតែអភិវឌ្ឍខ្លួនឲ្យក្លាយជាគោលដៅទេសចរណ៍ពិសេស បើមិនដូច្នោះទេ យើងមិនអាចធ្វើឲ្យតំបន់របស់យើងក្លាយជាគោលដៅលំដាប់ពិភពលោកបានទេ។

ឯកឧត្តមបញ្ជាក់ថា ដល់ពេលវេលាសម្រាប់យើងទាំងអស់គ្នាពិនិត្យវិធីសាស្រ្ត និងកាតាលីករ ដើម្បីទ្រទ្រង់ដល់កំណើនទេសចរប្រកបដោយចីរភាព និងទទួលខុសត្រូវ សំដៅរក្សាបាននូវស្ថានភាព ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។ ឆ្លើយតបទៅនឹងប្រធានបទអាស៊ានបូកបី “គោលដៅទេសចរណ៍ណាដែលគ្មានមគ្គុទ្ទេសក៍ទេសចរណ៍ពន្យល់បកស្រាយប្រកបដោយគុណភាពប្រៀបដូចជាអញ្ជើញភ្ញៀវមកលេងផ្ទះនៅពេលដែលអ្នកមិននៅផ្ទះ”។ ដូច្នេះ យើងមិនអាចទាក់ទាញ និងបង្កើនភ្ញៀវ ទេសចរមកទស្សនាម្តងហើយម្តងទៀតបានទេ។

ឯកឧត្តមបានជំរុញឲ្យត្រូវបន្តផ្តល់គុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពចម្បង នៃសន្តិភាព ស្ថិរភាព សន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ ជាមួយគ្នានេះដែរ យើងត្រូវទាក់ទាញការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើង ក្នុងការផ្តល់គុណភាពសេវាកម្មប្រកបដោយគុណភាព រួមទាំងមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់ភ្ញៀវទេសចរ។

សូមជម្រាបថា នៅឆ្នាំ២០១៧ តំបន់អាស៊ានទទួលបានទេសចរអន្តរជាតិប្រមាណ ១២៥លាននាក់ ក្នុងនោះជាង ៤២% ជាទេសចរក្នុងតំបន់អាស៊ានខ្លួនឯង កើនឡើង ៨,៤% ជាមួយនឹងការទទួលបានប្រាក់ចំណូលចំនួន ៩៣ពាន់លានដុល្លារអាមេរិក។ សម្រាប់ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ក្នុងឆ្នាំ២០១៧ ក៏ទទួលបានទេសចរអន្តរជាតិ ១៧៥លាននាក់ កើនឡើង ៦,៧%៕

ASEAN Tourism specialist work together on review the methods and catalysts to support the quality of tourist service guides to sustainable tourism growth.
———-
HE Thong Khon, Minister of Tourism, expressed his congratulatory message to ASEAN tourism stakeholders that it is time that we should jointly review methods and catalysts to support the quality of tourism services to support sustainable tourism growth.

HE said at the opening of the ASEAN Plus Three Conference on the Interpretation of the Cultural and Natural Heritage Towards Quality and Excellence Guide and the Special ASEAN-Russia Special Meeting on the Review of the Russian Language Training for the ASEAN Tourism Guide and defining the ASEAN Human Resource Development ,Strategic Development Plan on March 6, 2018 at Sokhalay Hotel, Siem Reap with the participation of 10 tourism professionals and famous speakers from many other countries.

HE said that while international specialties needed to develop the infrastructure of service, the tour guide was required to pay attention to quality by paying attention to training in the target areas. The Guide and Interpretation Service has given a definite purpose (Raison d’être) for visitors who visit the destination.

The minister said that if the guide did not have quality, it meant leaving our guests on tourist destinations, leaving them unaware of the value without explanation. With ASEAN as well as Cambodia, we are developing ourselves as a special tourist destination, or we can not make our region a world-class destination.

He stressed that it is time for all to review methods and catalysts to support sustainable and responsible tourism growth in order to maintain a world-class tourism destination. Responding to the ASEAN Plus Three theme, “Any tourism destination that does not have a tour guide that interprets quality is like inviting guests to come home when you are away from home”. So we can not attract and increase tourists to visit again and again.

He urged to continue to provide quality to respond to the major priorities of peace, stability, security and tourism infrastructure. At the same time, we need to attract more and more attention to quality services, including tour guides, in response to the increasing demand of tourists.

In 2017, the ASEAN region receives around 125 million international tourists, more than 42% are ASEAN’s, has increased 8.4% , earning 93 billion US dollars. For the ASEAN Plus Three countries (China, Japan and Korea) in 2017, they received 175 million international tourists, has increased 6.7 %.