ក្រុមការងារបច្ចេកទេស បាននាំយកគ្រឿងចក្រចុះធ្វើការពង្រឹងតួសំណង់ស្ទាក់ទឹកតាហែន


ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននាំយកគ្រឿងចក្រចុះធ្វើការពង្រឹងតួសំណង់ស្ទាក់ទឹកតាហែន ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង ។

សូមបញ្ជាក់ជូនថា សំណង់ស្ទាក់ទឹក តាហែន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែប្រជាកសិកររាប់ម៉ឺនហិកតា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

Thursday Morning 7 Roch, Pholkun,Nopsak 2561
08 March 2018
—————————————————-
The technical team of Water Resources and Meteorology Department of Battambang province has brought an excavator to strengthen the main construction of Ta Haen water blocking in Bor Vel district, Battambang province.

This water blocking construction played an important role in supplying the water to irrigate to agriculture land over ten thousand hectares in Battambang and Banteay Mean Chey province.