វាគ្មិនអន្តរជាតិកោតសរសើរអង្ករកម្ពុជាមានគុណភាពនិងតម្លៃខ្ពស់


វាគ្មិនមួយចំនួនដែលបានចែករំលែកចំណេះដឹងក្នុងវេទិកាពីស្រូវអង្ករនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៦ខែមីនាឆ្នាំ២០១៨ បានកោតសរសើរគុណភាពអង្ករកម្ពុជាដែលមានគុណភាពល្អ និងមានតម្លៃខ្ពសសម្រាប់បំពេញតម្រូវការដល់ការនាំចេញ។

លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និង សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាមួយចំនួន បានចូលរួមវេទិកាអ្នកពាក់ព័ន្ធក្នុងសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា ( MRF Stakeholder Forum) ដែលបានរៀបចំឡើងនៅទីក្រុង Naypyitaw នៅថ្ងៃទី៦ខែមីនាឆ្នាំ២០១៨។

អំឡុងពេលចូលរួមវេទិកានេះ គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា និង បានជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោក មូល សារិទ្ធី បានអះអាងថា វាគ្មិនមួយចំនួនដែលបានឡើងចែករំលែកព័ត៌មាននានាពាក់ព័ន្ធវិស័យស្រូវអង្ករ និង និន្នាការតម្រូវការអង្ករ ក្នុងវេទិកាស្រូវអង្ករនៅប្រទេសមីម៉ាន់ម៉ា បានកោតសរសើរអង្ករកម្ពុជាថា ជាអង្ករមានគុណភាពខ្ពស់ និង មានតម្លៃខ្ពស់សម្រាប់ទីផ្សារនាំចេញ។

តាមការបញ្ជាក់របស់លោក មូល សារិទ្ធី នៅក្នុងវេទិកានោះ បណ្ឌិត Soe Tun ប្រធានក្រុមប្រឹក្សាកណ្តាលនៃសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF central executive committee) បានថ្លែងអំណរគុណចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានបញ្ជូនតំណាងលេខាធិការដ្ឋាន និង សមាជិកចូលរួមវេទិកាស្រូវអង្ករនៅមីយ៉ាន់ម៉ា ព្រមទាំងបានចែករំលែកនូវបទពិសោធន៍នានា ក្នុងការគ្រប់គ្រងគុណភាពអង្ករ។

អង្ករម្លិះគុណភាពខ្ពស់បំផុតរបស់កម្ពុជា មានតម្លៃជាមធ្យមភាគគឺ៩១០ដុល្លារក្នុងមួយតោន សម្រាប់ គិតត្រឹមចម្លោះថ្ងៃទី ១៩ដល់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨។ បើគិតត្រឹមមាត់ច្រកនាំចេញ (FOB)។
អង្ករកម្ពុជាធ្លាប់ឈ្នះពាន់រង្វាន់អង្ករល្អបំផុតក្នុងពិភពលោករយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២ ២០១៣ និង ២០១៤ ហើយ ក្រោយមកអង្ករកម្ពុជាបានរក្សាការជាប់ចំណាត់ថ្នាក់លេខពីរវិញ។

របាយការណ៍នាំចេញអង្ករ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករចំនួន ១១០,៤៣២តោន កើនឡើង០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។

បរិមាណ និងគោលដៅធំៗ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែដំបូងនេះរួមមាន៖

១៖ ប្រទេសចិននាំចូល ២៩,៥០១តោន
២៖ បារាំង នាំចូល ១៤,៧៤៣តោន
៣៖ ម៉ាឡេស៊ី នាំចូល៩,២៧៩តោន
៤៖ ហ្គាប៊ុន (Garbon) នាំចូល ៧,២៦៧តោន
៥៖ ហូឡង់ នាំចូល ៥,៤១៩តោន
៦៖ ប៉ូឡូញ នាំចូល ៤,៩៣៤តោន
៧៖ ឆែក នាំចូល ៣,៨៦៨តោន
៨៖ ប៊ែលហ្សិក នាំចូល ៣,៤៩៥តោន
៩៖ ហុងកុង នាំចូល ៣,៣៩៩តោន
១០៖ អង់គ្លេស នាំចូល ៣,៣៨១តោន

International Speakers Admire the Best Quality and Price of Cambodia Rice.
————————————————
Speakers who have shared their knowledge on the Rice Forum in Myanmar on 06 March 2018, praised the quality and price of Cambodia rice which was enough to meet export demand.

Mr. Mul Sarithy, Secretary General of the Cambodia Rice Federation and Cambodian Rice Federation members, attended the Forum of Stakeholders at the Myanmar Rice Federation (MRF Stakeholder Forum), held in Naypyitaw on March 6, 2018.

During the forum, the delegation of the Cambodia Rice Federation met with leaders of the Myanmar Rice Federation and paid respect to leaders of Myanmar.

Mr. Mul Sarithy claimed that some speakers who shared information about the rice sector and rice demand trends in the rice forum in Myanmar praised Cambodian rice as a high quality and high-value rice export market.

At the forum, Dr. Soe Tun, Chairman of the Central Committee of the Myanmar Rice Federation, thanked the Cambodia Rice Federation for sending representatives of the Secretariat and Participants in to Myanmar and sharing experiences in rice quality management.

Ma Lis the highest quality rice of Cambodia, meanwhile, costs an average of $ 910 per ton for February 19 to 25, 2018. Except for FOB.
Cambodia rice has won the best rice in the world for three consecutive years: 2012, 2013 and 2014, and the year after, we remained the second place.

Rice export report during the first two months of 2018, Cambodia exported 110,432 tons of rice, up 0.8 percent compared to the same period of 2017.

The major volumes and targets of Cambodian rice exports during the first two months are:

1: China imports 29,501 tons
2: France imports 14,743 tons
3: Malaysia imports 9,279 tons
4: Garbon imports 7,267 tons
5: The Netherlands imports 5,419 tons
6: Poland imports 4,934 tons
7: Czech 3,868 tons
8 Belgium imports 3,495 tons
9 Hong Kong imports 3,399 tons
10: British imports 3,381 tons