មន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះធ្វើការសិក្សាគម្រោងស្តារឡើងវិញប្រឡាយមេ តាហោ


ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះធ្វើការសិក្សាគម្រោងស្តារឡើងវិញប្រឡាយមេ តាហោ ប្រវែង ១.៦០០ ម ស្ថិតក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ សូមជម្រាបជូនថា ប្រឡាយមេនេះ អាចផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលប្រមាណ ២៦០ ហិកតា ទាំងក្នុងរដូវវស្សា និងរដូវប្រាំង ។