ឯកឧត្តម ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ


នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលលជាមួយប្រជាពលរដ្ឋជាង ៥,០០០នាក់ មកពីភូមិជីគរ សាមគ្គី ខ្នាចក្រសាំង ស្ទឹងពេញ ទួលថ្មី វាលកើត វាលលិច ស្វាយទិព្ទ ខ្ចុំកណ្តាល ខ្ចុំកើត ខ្ចុំលិច ជាងសារ រការឃ្នួចជើង រការឃ្នួចត្បូង ទួលកណ្តោលជើង ទួលកណ្តោលត្បូង កំរ៉ែង ចន្ទុំ និងភូមិស្លែង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។