ព្រះមហាក្សត្រ ស្នើឲ្យសម្តេច ហ៊ុន សែន ពិនិត្យញត្តិរបស់បក្សប្រឆាំង


ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ស្នើឲ្យ ប្រមុខរដ្ឋាភិបាលកម្ពុជា ពិនិត្យលិខិតគណបក្សសង្គ្រោះជាតិ ព្រមទាំងញត្តិរបស់ប្រជាពលរដ្ឋ ដែលថ្វាយទ្រង់ ដើម្បីសុំព្រះរាជអន្តរាគមន៍ លើប្រតិបត្តិការនៃការចាប់ខ្លួនឯកឧត្តម កឹម សុខា។ នេះបើតាមព្រះរាជសារ ចុះថ្ងៃទី៣១ ខែឧសភា ដែលព្រះមហាក្សត្រ ទ្រង់ផ្ញើទៅកាន់នាយករដ្ឋមន្រ្តីកម្ពុជា។