ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបុណ្យទន្លេ លើកទី៤ ប្រចាំឆ្នាំ ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅខេត្តកណ្តាល

28547

(កណ្តាល)៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៤ ប្រចាំឆ្នាំ ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅខេត្តកណ្តាល។ ពិធីបុណ្យទន្លេលើកទី៤ នៅឆ្នាំនេះត្រូវបានរៀបចំចាប់ពីថ្ងៃទី០៩ ដល់១១ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍»។​ បុណ្យនេះត្រូវបាន​ក្រសួង​ទេ​ចរណ៍​បាន​រៀបចំឡើង ដើម្បី​ជំរុញឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅកាន់​ខេត្ត​នៅ​ដង​ទន្លេ នៃ​ប្រទេស​កម្ពុជា, លើកកម្ពស់ផលិតផលតាមដងទន្លេ និងលើកកម្ពស់ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​ផងដែរ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុណ្យទន្លេជាការរំលឹកដល់ប្រវត្តិនារីខ្មែរ ដែលត្រូវបាននិទានមានប្រភពជានាងនាគ។ ដូច្នេះសម្តេចសង្ឃឹមថា នឹងមិនមានការប្រមាថដល់នាគនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ពិតជាមានភ័ព្វសំណាងណាស់ ដែលក្រៅពីប្រាង្គប្រាសាទ គឺនៅមានសមុទ្រ ទន្លេបឹងបួរជាច្រើនទៀត សម្រាប់បម្រើដល់វិស័យកសិកម្ម វារីវប្បកម្ម វារីអគ្គិសនី និងទេសចរណ៍ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ទោះបីកម្ពុជាមានទន្លេច្រើនជាអំណោយផលល្អយ៉ាងណាក្តី តែក៏បង្កផលលំបាកមួយចំនួនផងដែរ ដូចជាការត្រូវធ្វើស្ពានដើម្បីតភ្ជាប់ផ្លូវផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវធ្វើការដោះស្រាយរឿងបាក់ច្រាំងទន្លេ ក៏ដូចជាការជម្លៀសប្រជាពលរដ្ឋមិនត្រូវរង់ចាំតែថ្នាក់ជាតិនោះទេ។

* សម្តេចតេជោ បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមិនត្រូវបណ្តែតបណ្តោយទុកឲ្យប្រជាពលរដ្ឋបាក់ផ្ទះចូលទន្លេ ឬបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការយកចិត្តទុកដាក់សំអាត និងថែទាំងបរិស្ថាននៅតាមភូមិឋានកន្លែងដែលមានទឹកលិច ព្រោះថានៅពេលទឹកលិចភាពកខ្វក់ទាំងនោះ បានហូរចាក់ចូលទៅក្នុងទន្លេ និងនាំឲ្យទឹកទន្លេប្រែកខ្វក់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីរក្សាបានភាពស្រស់ស្អាតរបស់ទន្លេត្រូវរក្សាឲ្យបាននូវសុខសន្តិភាព មិនត្រូវឲ្យទន្លេរងទម្ងន់គ្រាប់បែក និងទីលានប្រយុទ្ធដូចអតីតកាលទៀតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ទទូចឲ្យរួមគ្នាទប់ស្កាត់ការនេសាទខុសច្បាប់ ការកាប់បំផ្លាញព្រៃលេចទឹក ទប់ស្កាត់ការនេសាទខុសច្បាប់ និងត្រូវរួមគ្នាទប់ស្កាត់ការបាក់ច្រាំងទន្លេ។ ការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេនេះ ត្រូវការទុនដ៏ធំ។

* សម្តេចតេជោ បន្តថា ប្រសិនបើព្រៃលិចទឹកនៅក្នុងបឹងទន្លេសាបត្រូវកាប់អស់ នោះភាពទាក់ទាញនៅបឹងទន្លេសាបនឹងលែងមានការទាក់ទាញ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងជំរុញឲ្យមានការអភិវឌ្ឍតំបន់ជាប់ដងទន្លេផងដែរ ដើម្បីជាការរួមចំណែកទាក់ទាញទេសចរណ៍។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីអភិវឌ្ឍន៍នេះបានត្រូវមានការចូលរួមទាំងអស់គ្នា ហើយមិនត្រូវឲ្យមានការអភិវឌ្ឍនៅតាមដងទន្លេហើយ បែរជាបណ្តោយឲ្យមានការបំផ្លាញបរិស្ថាននោះឡើយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញឲ្យចិត្តទុកបង្កើនការដឹកជញ្ជូនតាមផ្លូវទឹកទាំងទំនិញ និងអ្នកដំណើរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងខូចផ្លូវផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំឲ្យមានការដឹកជញ្ជូនអ្នកដំណើរពីព្រែកព្នៅ ទៅកាន់ក្រុងតាខ្មៅ។ សម្តេចថា មនុស្សឆ្លាតនឹងជ្រើសរើសយកការធ្វើដំណើរតាមផ្លូវទឹកនេះ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រការដំឡើងកម្រិតកិច្ចប្រជុំមេគង្គ-កូរ៉េខាងត្បូង ពីកម្រិតរដ្ឋមន្ត្រី ទៅកិច្ចប្រជុំថ្នាក់នាយករដ្ឋមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចពិតជារីករាយចំពោះការវិវឌ្ឍន៍កាន់តែល្អប្រសើររបស់ឧបទ្វីបកូរ៉េ ជាពិសេសដំណឹងនៃកិច្ចសន្ទនារវាងប្រធានាធិបតីអាមេរិក និងកូរ៉េខាងជើង,

* សម្តេចប្រមុខរាជរដ្ឋាភិបាល មានជំនឿថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនាសប្តាហ៍ក្រោយនេះ នឹងសម្តែងការអបអរសាទរចំពោះការវិវឌ្ឍន៍ដ៏ប្រសើរ នៃស្ថានការណ៍នៅឧបទ្វីបកូរ៉េនេះផងដែរ។

 28550

 28543

 28544

 28548

 28540

 28542

 28538

 28551