ឯកឧត្តម សុខ ឥសាន បានសរសេរ ថា ឯកសារចុះហត្ថលេខា ជាមួយមេដឹកនាំយួនសេរី ជាជនជាតិម៉ុងតាញ៉ាយួន របស់ទណ្ឌិត សម រង្ស៊ី ដែលបានសន្យាថា


ភ្នំពេញ៖ ក្រោយពីមានការបែកធ្លាយ ឯកសារលោក សម រង្ស៊ី ចុះកិច្ចព្រមព្រៀងកាត់ដីខ្មែរនៅខេត្ត៤ នៃភូមិភាគឦសានឲ្យទៅលោក កុក ស មេដឹកនាំយួនសេរីក្រោយ គណបក្សសង្រ្គោះជាតិឈ្នះឆ្នោតនោះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការឃុបឃិតជាមួយយួនសេរី របស់ទណ្ឌិត សម រង្សី និងកឹម សុខា គឺផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាការនាំភ្លើងសង្គ្រាមចូលកម្ពុជា និងជាអំពើក្បត់ជាតិ មិនអាចអត់ឱនឲ្យបានជាដាច់ខាត ។

ឯកឧត្តម សុខ​ ឥសាន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមតេលេក្រាម នៅថ្ងៃទី៨ មីនានេះថា ឯកសារចុះហត្ថលេខា ជាមួយមេដឹកនាំយួនសេរី ជាជនជាតិម៉ុងតាញ៉ាយួន របស់ទណ្ឌិត សម រង្ស៊ី ដែលបានសន្យាថា បើខ្លួនឈ្នះឆ្នោតបានកាន់អំណាច ខ្លួននឹងអនុញ្ញាតឲ្យយួនសេរីមកបោះទីតាំងនៅខេត្តខ្មែរចំនួន ៤ គឺ ក្រចេះ ស្ទឹងត្រែងរតនគីរី និងមណ្ឌលគីរីឲ្យពួកយួនសេរី រស់នៅនិងធ្វើសកម្មភាពប្រឆាំង នឹងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម គឺផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម បានឲ្យដឹងបន្ថែមថា មាត្រា៥៣ ជំពូកទី៤   នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយ អព្យាក្រឹត្យអចិន្ត្រៃយ៏ និងមិនចូលបក្សសម្ព័ន្ធ ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់ នៅលើសកលលោក ។ ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃ ប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី និងគោរពផលប្រយោជន៏ ផងគ្នាទៅវិញទៅមក ។ ព្រះរាជាណាចក្រកម្ពុជា មិនចងសម្ព័ន្ធយោធាឬចូល ក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យក្រឹតភាព របស់ខ្លួនឡើយ ។ ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋាន យោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមាន មូលដ្ឋានយោធារបស់ខ្លួន នៅបរទេសដែរលើកលែងតែ ក្នុងក្របខណ្ឌនៃសំណូមពរ របស់អង្គការសហប្រជាជាតិ ។

សូមរំលឹកថា យោងតាមឯកសារ បែកធ្លាយបានឲ្យដឹងថា កាលពីខែកុម្ភៈ និងខែមេសា ឆ្នាំ២០១៣ លោក សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយ លោក កុក ស មេដឹកនាំយួន ជាជនជាតិដើមភាគតិច Degar (ជា២ភាសា ខ្មែរ និងអង់គ្លេស), មានទាំងវីដេអូទៀតផងដោយលោក សម រង្ស៊ីសន្យាថា នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គាត់នឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឱ្យយួនជនជាតិភាគតិច Degar ដើម្បីគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព ៕