អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព របស់លេខាធិការដ្ឋាន នៃគណ:កម្មាធិការខេត្ត ប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស

28775

ថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព .ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព របស់លេខាធិការដ្ឋាន នៃគណ:កម្មាធិការខេត្ត ប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ)។
លោកស្រី បានលើកឡើងថា រដ្ឋបាលខេត្តកោះកុង បានធ្វើការផ្លាស់ប្តូរសមាសភាពមួយចំនួន ដើម្បីជាជំនួយការប្រតិបត្តិ របស់គណ:កម្មារប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក្នុងការអនុវត្តភារកិច្ច ដែលដាក់ជូនគណ:កម្មាធិការជាតិ លើការងារប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ត្រូវរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយអោយបានទូលំទូលាយអំពីច្បាប់ គោលនយោបាយ បទដ្ឋានពាក់ព័ន្ឋ ពង្រឹងទំនាក់ទំនង សហការក្នុងក្រុមការងារជំនាញមន្ទីរ និងអង្គភាពពាក់ព័ន្ឋ លើកផែនការ ពង្រឹងសមត្ថភាពមន្ត្រី តាមដានលំហូរពលករទេសន្តរប្រវេសន៍ ទប់ស្កាត់ការចំណាកស្រុក ជាដើម៕

 28771

 28773

 28774

 28768

 28772