អាជ្ញាធរខេត្តមណ្ឌលគិរី រួមទាំងប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង បានរៀបចំធ្វើពិធីសែនព្រេន ដើម្បីសុំសេចក្តីសុខ នៅអាស្របលោកតាស្រុះ ភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

28791

ដើម្បីធ្វើឲ្យលោកតាស្រុះ ភ្នំដោះក្រមុំ មានភាពសក្តិសិទ្ធិ និងកាន់តែខ្លាំងឡើង ដែលធ្វើឲ្យប្រជាពល រដ្ឋទូទាំងប្រទេស ជាពិសេស ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីទាំងមូល មានសេចក្តីសុខ សេចក្តីចម្រើន នោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្នង បានមកប្រមូលផ្តុំគ្នានៅអាស្របលោកតាភ្នំដោះក្រមុំ ដើម្បីធ្វើពិធីសែនព្រេនសុំសេចក្តីសុខ ពិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

ក្នុងពិធីសែនព្រេនសុំសេចក្តីសុខនោះដែរ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំតាមបែបប្រពៃណីជនជាតិដើមភាគតិចព្នង គឺមានការបូជានូវឈាមសត្វ ដូចជា មាន់ ជ្រូក និងក្របី និងមានស្រាពាងផងដែរ ដើម្បីឲ្យមានភាពសក្តិសិទ្ធិ និងបារមីរបស់លោកតាស្រុះកាន់តែខ្លាំងឡើង ។ ម្យ៉ាងទៀត ការរៀបចំពិធីនេះឡើង ក្នុងគោលបំណង ដើម្បីឲ្យលោកតាស្រុះ ភ្នំដោះក្រមុំ តាមជួយប្រោសព្រហ្ម និងថែរក្សាផ្តល់សេចក្តីសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី។

អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង និងមន្ទីរជំនាញ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ថែរក្សា ការពារទីរមណីយដ្ឋានភ្នំដោះក្រមុំ និងអាស្រមលោកតាស្រុះ ឲ្យបានល្អប្រសើរ សក្តិសមជាកន្លែងដែលថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាពលរដ្ឋទូទៅមកគោរពបូជា ម្យ៉ាងទៀត ភ្នំដោះក្រមុំនេះ ជាទីរមណីយដ្ឋានសំរាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តលើភ្នំមួយនេះ ដើម្បីមើលទេសភាពក្នុងក្រុងសែនមនោរម្យ ជាពិសេស ស្រូបយកអាកាសធាតុល្អបរិសុទ្ធផងដែរ។
ឯកឧត្តម ក៏បានបួងសួងដល់បារមីលោកតាស្រុះ តាមជួយប្រោសព្រហ្ម និងថែរក្សាផ្តល់សេចក្តីសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ក៏ដូចទូទាំងប្រទេសផងដែរ ហើយក៏សុំប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជនជាតិដើមភាគតិចតែម្តង គឺត្រូវរួមសាមគ្គីគ្នា រស់នៅអោយបានសេចក្តីសុខ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលទទួលបានការរីកចម្រើនដូចសព្វថ្ងៃនេះ៕

Mondulkiri Authorities, including the Ethnic minorities Peoples of Pnong, organized a festival to pray for happiness at Lok Ta Sros hermitage located on the Dos kromom Mountain , Sen Monurom city, Mundulkiri province.

Morning 9 Roch, Pholkun , Nopsak 2561
10 March 2018

========
To make Lok Ta Sros more powerful and stronger in order to bring about the prosperity for all people in the country,especially in Mondulkiri province,HE Governor Svay Sam Eang provincial governor and HE.Men Ngoy chief of the provincial council and departments around the province and its citizens, the Ethnic minorities communities have come Gathered at Lok Ta Phnom Dos Krom Mom’s Hermitage to pray for happiness .

In the ceremony of praying for happiness, Mondulkiri’s authorities have traditionally organized the Pnong culture, including the sacrifice of animal blood, such as poultry, pigs and buffaloes, and wine jars to make Lok Ta more powerful. In addition, the ceremony was organized asking for help from Lok Ta Sros Dos Krom Mom Mountain .

E Governor Sam Eang has appealed to city authorities and departments must take care to protect Phnom Dos Krommom resort and Lok Ta Sros Hermitage to be a good place for leaders and citizens paying for a respect. Furthermore Dos Krommom resort is also the place for local and international tourists come to see the scenery in Monorom particularly absorb the good weather.

His Excellency also asking for blessing from Lok Ta Sros to take care and bring about the prosperity for all people in Mundolkiri as well as People in the whole country.Especially, our ethnic minority people must live together with happiness and solidarity under the wise leadership of the our government.

 28796

 28794

 28793

 28789

 28790

 28792

 28787

 28786

 28785

 28788