អភិបាលខេត្តពោធិ៍សាត់ បានដាស់តឿនដល់មន្ត្រីមូលដ្ឋាន ធ្វើជាម៉ែជាឳគេ ត្រូវបន្តការខិតខំប្រឹងប្រែងផ្តល់ភាពកក់ក្តៅ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

28856

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានដាស់តឿនដល់មន្ត្រីមូលដ្ឋានចាប់តាំងពីថ្នាក់ស្រុក-ឃុំ ភូមិ និងមន្តី្រនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើជាម៉ែជាឳគេ ត្រូវបន្តការខិតខំប្រឹងប្រែងផ្តល់ភាពកក់ក្តៅ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយកុំយកតួនាទីទៅគៀបសង្កត់ បង្កការថ្នាំងថ្នាក់ដល់ថ្នាក់ដឹកនាំ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងបែបនេះ នៅបរិវេណសាលាស្រុកបាកាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឲ្យចូលកាន់មុខតំណែង អភិបាលរងស្រុកបាកាន ដោយបានការចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ និងមន្ត្រីរាជការជុំវិញស្រុកជាង៣០០នាក់។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ដែលមានជុំវិញអាគាររដ្ឋបាលសាលាខេត្តថ្មី និងប្រកាសដាក់ឱសានវាទឲ្យក្រុមជាង ធ្វើយ៉ាងណាសម្រេច ឲ្យបានមុនដើមខែមេសា ដើម្បីរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានបន្តផ្តល់ស្បៀងជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ ខ្វះខាតពិតប្រកដ និងបានដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ បានជិត១០០គ្រួសារផងដែរ៕

 28859

 28865

 28862

 28853

 28863