ក្រសួងការងារ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨

28866

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៨ នាទីស្តីការក្រសួងការងារ។

សន្និបាតនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០១៧ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅសម្រាប់អនុវត្តការងារនៅឆ្នាំ២០១៨ សំដៅបង្កើននូវប្រសិទ្ធភាពការងារឱ្យស្របទៅ និងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងខិតខំសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កានូវ រាល់ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយនានាដែលបានដាក់ចេញ ជាពិសេស គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណ និងកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ច ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ និងកំណែទម្រង់ស៊ីជម្រៅទាំង៥របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយជោគជ័យ ។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមក៍បានថ្លែងអំណរគុណ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍនានា អង្គការវិជ្ជាជីវៈ សហជីព និងវិស័យឯកជន ដែលតែងតែគាំទ្រ និងផ្តល់នូវកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរយៈពេលកន្លងមក ដែលធ្វើឱ្យយើងសម្រេចបានជោគជ័យតាមការគ្រោងទុក ក្នុងការបង្កើតឱកាសការងារធ្វើ និងធានាបាននូវសុខុដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារនាពេលនេះ គឺអនុវត្តតាមទិសស្លោក ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល និងព្យាបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃកំណែទម្រង់ទាំង ៥ របស់ក្រសួង។ ឯកឧត្តម បានស្នើដល់សមាជិក សមាជិកាអង្គសន្និបាតទាំងមូល យកនូវបញ្ហាប្រឈមនានា និងចំណុចសេសសល់ ដែលបានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងនេះ តាមរយៈការធ្វើបទបង្ហាញតាមយុទ្ធសាស្រ្តនីមួយៗ ដើម្បីពិភាក្សាឱ្យបានផុលផុសរកឱ្យឃើញដំណោះ ស្រាយដ៏សំខាន់ៗ សម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តបន្ត សំដៅធ្វើឱ្យប្រសើរឡើងនូវសេវាផ្តល់ឱកាសការងារ និងការផ្តល់មុខជំនាញវិជ្ជាជីវៈឱ្យបានឈានទៅដល់កម្រិតមួយដ៏សមស្របបំផុត ក្នុងការចូលរួមធ្វើ សមាហរណកម្មរបស់សហគមន៍អាស៊ានប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តភាព រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

 28869

 28874

 28872

 28867

 28871

 28868